បន្លែ​ចម្រុះ​ធម្មជាតិ​ដាំ​ដុះ​ដោយ​យោធិន កងពល​តូច​ថ្មើរជើង​លេខ​៥១ លក់​ជា​ប្រចាំ​នៅ​ទីផ្សារ​សហគមន៍​

បន្ទាយមានជ័យ​៖ នៅ​ថ្ងៃ​សៅរ៍​ទី​១៩ ខែ​មីនា ឆ្នាំ​២០២២ បន្លែ​ចម្រុះ​របស់​អង្គភាព​កងពលតូច​ថ្មើរជើង​លេខ​៥១ ដាក់​លក់​ជា​ប្រចាំ​ថ្ងៃ ក្នុង​ពេញ​មួយ​សប្តាហ៍ នៅ​ផ្សារ​សហគមន៍ ផលិតផល​ខ្មែរ ភូមិ​១ ផលិតផល​១ ទី​រួម​ខេត្ត​បន្ទាយមានជ័យ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា យោធិន​និង​គ្រួសារ​យោធិន ក្នុង​អង្គភាព​ចំណុះ បន្ត​ការងារ​បង្កបង្កើន​ផល និង​ចិញ្ចឹមសត្វ ដែល​ជា​ការច្នៃប្រឌិត​ការធានា ការចិញ្ចឹម​កងទ័ព​នឹង​គ្រួសារ​កងទ័ព​ដែល​មាន​ជីវភាព​ខ្វះខាត ហើយ​បន្ត​ដាក់​លក់​នៅលើ​ទីផ្សារ ពិសេស​ចូលរួម​លក់​ក្នុង​ទីផ្សារ​សហគមន៍ នៅ​ទី​រួម​ខេត្តបន្ទាយមានជ័យ តាម​ផែនការ​របស់​ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពល​តូច​ថ្មើរជើង​លេខ​៥១​។​

​ជាក់ស្តែង បើទោះបីជា​កងកម្លាំង​ស្ថិត​ក្នុង​បេសកកម្ម ប្រតិបត្តិ​ការការពារ​ទប់ស្កាត់ ឆ្លង​ជំងឺ​កូវី​ដ​-១៩ នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​ភូមិសាស្ត្រ​ទទួលខុសត្រូវ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក៏ដោយ ក៏​កម្លាំង​ខាងក្រោយ​នៅក្នុង​អង្គភាព នៅតែ​បន្ត​អនុវត្ត​ការងារ​បង្កបង្កើនផល ចិញ្ចឹមសត្វ ហើយ​ប្រមូល​ផល​បន្លែ​គ្រប់​ប្រភេទ និង​សាច់​ដើម្បី​ផ្គត់ផ្គង់​ឲ្យដល់​កម្លាំង​អន្តរាគមន៍​ជួរមុខ ធានាបាន​នូវ​សុវត្ថិភាព​ចំណីអាហារ សុខមាលភាព​កងទ័ព ក្នុង​បេសកកម្ម​ល្បាត​ទាំងយប់ ទាំង​ថ្ងៃ​តាម​ផែនការ និង​បទបញ្ជា​របស់​ថ្នាក់លើ​។​

​គួរកត់សំគាល់​ថា ដោយ​មាន​ការយកចិត្ត​ទុកដាក់​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ​កងពល​តូច​ថ្មេី​រជេី​ង​លេខ​៥១ តែងតែ​យកចិត្តទុកដាក់ ចំពោះ​ការហូបចុក ការ​ស្នាក់នៅ​របស់​យោធិន​ថ្នាក់ក្រោម​ចំណុះ​អង្គភាព​ជានិច្ច​៕​

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *