នគរបាលខេត្តបន្ទាយមានជ័យ បើកប្រតិបត្តិការត្រួតពិនិត្យរដ្ឋបាលពេលរាត្រី បានឃាត់ខ្លួនអ្នកបើកបរ៨នាក់មានសារធាតុញៀន និង អ្នកបើកបរ១០នាក់មានជាតិស្រវឹង
==========
បន្ទាយមានជ័យ: អនុវត្តន៍តាមការណែនាំ និង បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅយប់ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២៤ វេលម៉ោង២២:០០នាទីយប់ បានចាត់តាំង លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរ: ស្នងការរង ផែនការងារសេនាធិការ លោកឧត្តមសេនីយ៍ត្រី ប៊ុន ផេង ស្នងការរង ផែនគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និង អគ្គីភ័យ ដឹកនាំកំលាំងការិ.ជំនាញធ្វើរដ្ឋបាលចំហរចុះត្រួតពិនិត្យអាវុធនៅក្នុងភូមិសាស្រ្តខេត្ត និង ទប់ស្កាត់អ្នកបើកបរអ្នកបើកបរមានជាតិស្រវឹង (ជាតិអាល់កុលលើសកម្រិត) ដើម្បីទប់ស្កាត់ ករណីគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវពេលរាត្រី។
ចំពោះកំលាំងរបស់អធិកាដ្ឋានចំនួន០៩ក្រុង/ស្រុក(សិរីសោភ័ណ មង្គលបូរី ព្រះនេត្រព្រះ ម៉ាឡៃ ថ្មពួក អូរជ្រៅ ស្វាយចេក )ធ្វើការ ត្រួតពិនិត្យស្ថិតនៅក្នុងភូមិសាស្រ្តក្រុង/ស្រុករៀងៗខ្លួន។ ជាលទ្ធផលកិច្ចប្រតិបត្តិការ សមត្ថកិច្ចយើងបាន
-អប់រំម្ចាស់មធ្យោបាយ និង អ្នករួមដំណើរចំនួន902នាក់ស្រីចំនួន375នាក់។
-ត្រួតពិនិត្យលើមធ្យោបាយរថយន្តតូចធំចំនួន306គ្រឿង , ម៉ូតូចំនួន264គ្រឿង , គោយន្តកន្ត្រៃចំនួន04គ្រឿង។
ប្រតិបត្តិការត្រួតពិនិត្យនេះកម្លាំងអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ បានរកឃើញនាក់មានជាតិអាគុលសរុបចំនួន10នាក់ និងនាក់ប្រើរប្រាស់សារធាតុញៀនចំនួន08នាក់ ស្រី02នាក់។ -កម្លាំងអធិការដ្ឋាននគរបាលស្រុកមង្គលបូរីបានរកឃើញនាកមា inនជាតិអាល់កុល ចំនួន03នាក់។-អធិការដ្ឋាននគរបាលស្រុកម៉ាឡៃបានរកឃើញនាក់មានជាតិអាល់កុលចំនួន01នាក់។ ចំពោះអ្នកមានលើសជាតិអាល់កុលមិនអោយបន្តបើកបរទៀតទេ(ឃាតទុក)រហូតដល់ស្វាង ទើបអនុញ្ញាតឲ្យបើកបរបន្ត៕