នគរបាលខេត្តបន្ទាយមានជ័យ ពង្រឹងការយាមល្បាត និងផ្សព្វផ្សាយគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព តាមមូលដ្ឋាន..

នគរបាលខេត្តបន្ទាយមានជ័យ ពង្រឹងការយាមល្បាត និងផ្សព្វផ្សាយគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព តាមមូលដ្ឋាន
==========
បន្ទាយមានជ័យ: អនុវត្តតាមការណែនាំនិងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលទូទាំងខេត្តត្រូវពង្រឹងការប្រចាំការ២៤ម៉ោង ការយាមល្បាត ពិសេសត្រូវបង្ក្រាបបទល្មើសគ្រប់ប្រភេទ តាមមូលដ្ឋាន។

នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ កម្លាំងតាមបណ្តា អធិការដ្ឋាននគរបាលក្រុង/ស្រុក និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគ្រប់ប៉ុស្តិ៍ ទូទាំងខេត្ត បានពង្រឹងការយាមល្បាត២៤ម៉ោង លើ ២៤ម៉ោង, បានបន្តចុះផ្សព្វផ្សាយគោលនយោបាយភូមិឃុំ/សង្កាត់មានសុវត្ថិភាព តាមមូលដ្ឋានជាប្រចាំ ឈរលើស្មារតីទទួលខុសត្រូវ តាមតួនាទី ភារកិច្ច ដែលថ្នាក់លើបានដាក់ជូន។

គោលបំណង ការចុះអប់រំផ្សព្វផ្សាយ ជាប្រចាំនៅតាមមូលដ្ឋាន និងតាមខ្នងផ្ទះ គឺជាការផ្សារភ្ជាប់ទំនាក់ទំនង រវាងនគរបាល និងប្រជាជន សំដៅធ្វើយ៉ាងណា បញ្ជ្រាបការយល់ដឹង អំពីគោលនយោបាយភូមិឃុំ/សង្កាត់មានសុវត្ថិភាព ដើម្បីរួមគ្នា សហការគ្នា ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង ឲ្យអស់ពីតាមមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *