ពិធីបញ្ចុះបឋមសិលានិងបុណ្យផ្កាសាមគ្គីអគារសិក្សា ពុទិ្ធកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្នុងបរិវេណវត្តស្វាយពពែ
ក្រោមអធិបតីភាព ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត
នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញចូលរួមពិធីបញ្ចុះបឋមសិលានិងបុណ្យផ្កាសាមគ្គីអគារសិក្សា ពុទិ្ធកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្នុងបរិវេណវត្តស្វាយពពែ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញមក ក្រោមអធិបតីភាព ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា៕