ខេត្តតាកែវ៖ នៅព្រឹកថ្ងៃពុធ ទី១៣ ខែកក្ដដា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញស្រោចស្រពសុគន្ធវារី ប្រកាសព្រះរាជប្រកាសនីយបត្រ តែងតាំងអនុគណស្រុកត្រាំកក់ និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តមង្គលមានល័ក្ខណ ស្ថិតនៅឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់។

ដែលពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ​ឯកឧត្តមអភិបាលខេត្តកែប ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ ព្រមទាំង លោក លោកស្រី អភិបាលរងខេត្ត លោក ឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ពុទ្ធបរិស័ទ្ធជិតឆ្ងាយ ជាច្រើនកុះករ៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *