លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់អំណោយអណ្ដូងទឹកស្អាតចំនួន០៣ ដល់ប្រជាពលរដ្ឋក្នុងស្រុកដងទង់ខេត្តកំពត..
លោកជំទាវ ហ៊ុន ម៉ាណា រួមដំណើរជាមួយលោកជំទាវ ហ៊ុន ម៉ាលី កាលពីព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារអញ្ជើញចុះប្រគល់ផ្ទះទេវតាចំនួន០១ខ្នង ជាអំណោយដ៏ថ្លៃថ្លាសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនលោក ស៊ន ណាក់ និងប្រពន្ធឈ្មោះ យឹម ឆិប រស់នៅភូមិត្រពាំងច្រនៀង ឃុំស្រែជាខាងជើង ស្រុកដងទង់ខេត្តកំពត។ បន្ទាប់មកលោកជំទាវ បានអញ្ជើញប្រគល់អំណោយអណ្ដូងទឹកស្អាតចំនួន០៣ ដល់ប្រជាពលរដ្ឋក្នុងស្រុកដងទង់ខេត្តកំពត ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកដងទង់ខេត្តកំពតបានប្រើប្រាស់តាមតម្រូវការ ជាពិសេសតំបន់នេះ ពេលរដូវប្រាំងតែងតែមានការខ្វះខាតទឹកជាប្រចាំ។