សម្តេចតេជោ នាយករដ្ឋមន្ត្រី បន្តផ្តល់ពូជស្រូវ ដល់ប្រជាកសិកររងផលប៉ះពាល់ដោយទឹកជំនន់ ចំនួន ១,៣៥១ គ្រួសារ នៅស្រុកស្រីសន្ធរ

សម្តេចតេជោ នាយករដ្ឋមន្ត្រី បន្តផ្តល់ពូជស្រូវ ដល់ប្រជាកសិកររងផលប៉ះពាល់ដោយទឹកជំនន់ ចំនួន ១,៣៥១ គ្រួសារ នៅស្រុកស្រីសន្ធរ

(កំពង់ចាម) :នៅរសៀលថ្ងៃ ទី២៤ ខែ តុលា ឆ្នាំ២០២២ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និង ឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះជួបសំណេះសំណាល និងចែកពូជស្រូវស្រាលមិនប្រកាន់រដូវ អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា ជូនដល់ប្រជាកសិករ ចំនួន ១,៣៥១គ្រួសារ នៅឃុំចំនួន៥ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង និងទឹកជំនន់ទន្លេមេគង្គ ដោយក្នុង១គ្រួសារៗ ទទួលបានពូជស្រូវ ចំនួន១០០គីឡូក្រាម ស្មើៗគ្នា។ ពិធីនេះធ្វើឡើងនៅសាលាស្រុកស្រីសន្ធរ ដោយមានការអញ្ជើញចូលរួមពីសំណាក់ សមាជិករដ្ឋសភា -ប្រតិភូក្រសួងកសិកម្ម -ក្រុមការងារចុះជួយស្រុក -អភិបាលរងខេត្ត -មន្ទីរ អង្គភាពជុំវិញខេត្ត -អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ ព្រមទាំងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *