រមណីយដ្ឋាន​ដូង​ទេ ភ្ញៀវទេសចរ​កំពុង​ជក់ចិត្ត​ដិតអារម្មណ៍​យ៉ាងខ្លាំង​ក្នុង​ការ​ចូល​មក​លេង​កំសាន្ត​

​កំពត ៖ រមណីយដ្ឋាន​ដូង​ទេ​រ គឺជា​កន្លែង​កំសាន្ត​មួយ ដែល​អាចឲ្យ​បងប្អូន​គេចផុត​ពី​ភាព​តានតឹ​ង ដោយ​សម្រាកលំហែរ​កាយ​នៅលើ ឆ្នេរ​ធម្មជាតិ ដ៏​ស្រស់ស្អាត ថែមទាំង​មាន ការកំសាន្ត​ផ្សេងៗ នៅ​លើទឹក ដូច​ជា​ការ​ជិះទូក​កៃ​យ៉ាក​ជាដើម​។ ពេល​ទៅ​ដល់​ទីនោះ មាន​ដើមឈើ​ធំៗ ខៀវស្រងាត់ ដែល​ជា​ម្លប់​យ៉ាង ត្រជាក់ចិត្ត​ដល់​ភ្ញៀវ​ទេសចរណ៍​ផងដែរ​។

​ចំណែកឯ ទេសភាព​វិញ គឺ​មាន​ភាព​ទាក់ ទាញ និង អំណោយផល​ខ្លាំង ដោយ សារ ស្ថិតនៅ​ជាប់ ដងព្រែក​កំពត ព្រម ទាំង​មាន​ទេសភាព ជួរ​ភ្នំ​នៅ​ពី​ខាង​មុខ​ផង​ដែរ​។ កាន់តែ​ពិសេស ជាង​នេះ​ទៅទៀត​នោះ​គឺ​ភ្ញៀវ​ទេសចរណ៍ អាច​ភ្លក់​រសជាតិ អាហារ​ក្នុងស្រុក ដែល​មាន​រសជាតិ ដ៏​ឈ្ងុយ​ឆ្ងា ញ់​ថែមទៀត​ផង​។ រមណីយដ្ឋាន​ដូង​ទេ​រ គឺ​មាន​ចំងាយ​ត្រឹម តែ ៧ គីឡូ​ម៉ែត ពី​ក្រុង​កំពត​តែ ប៉ុណ្ណោះ ។​

​ភ្ញៀវ​ទេសចរណ៍​យើង​អាច ធ្វើដំណើរ​បាន តាម​បណ្តោយ​ផ្លូវ ទៅ​រមណីយដ្ឋាន​ទឹក ឈូ ដែល​មាន​ទីតាំង​ស្ថិត នៅជាប់ ហ្គ្រេ​ដ កំពត នៅ​ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ ខេត្ត កំពត​។ លោក សយ ស៊ី​ណុល ប្រធាន​មន្ទីរ ទេស ច​រណ៍ ខេត្ត​កំពត បានអោយដឹងថា ភ្ញៀវ​ទេសចរណ៍ មក​លេង​នៅ​ខេត្ត​កំពត យើង​បច្ចុប្បន្ន​នេះ មាន​ការកើនឡើង​។​

​លោក រតនា ម្ចាស់​រមណីយដ្ឋាន ដូង​ទេរ បញ្ជាក់ប្រាប់ អ្នកយកព័ត៌មាន​យើង​ថា ត ម្លៃ​សេវាកម្ម ទូក​កា​យ៉ាក ៥$ ក្នុង ១ ម៉ោ ង ឲ្យ​ខ្ចី អាវ​ពង ២ ជួល​អាវ​ពង ១ តម្លៃ ៤០០០៛ ជិះទូក​នេសាទ​តាម​ដងព្រែក​ក្នុង ១ ម៉ោង ៣០$ ជិះ​បាន​គ្នា ១២ នាក់ ទូក​បង្គា ១ តម្លៃ ១០$ អាច​ជិះ​បាន​គ្នា ៥ នាក់ ( តម្លៃ​ចរចា​បាន​តាម​ជា ក់​ស្តែង ស្លាយ​រំអិល ៣$ លេង​មួយ​សេរី ។​

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *