ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី និងប្រគល់ពានរង្វាន់ដល់ការប្រកួតប្រជែងស្នាដៃរចនាម៉ូតផ្ទះប្រជាជនគំរូ AG21

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី និងប្រគល់ពានរង្វាន់ដល់ការប្រកួតប្រជែងស្នាដៃរចនាម៉ូតផ្ទះប្រជាជនគំរូ AG21 សម្រាប់តំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ខេត្តសៀមរាប រៀបចំឡើងដោយ ក្រុមហ៊ុន AGENT21 GLOBAL សហការជាមួយ សាកលវិទ្យាល័យភូមិន្ទ និងវិចិត្រសិល្បៈ នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ នាការិយាល័យជាន់ទី៤៦ នៃអគារ Morgan tower ស្ថិតនៅកោះពេជ្រ រាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា ជ័យលាភីលេខ ១ បានទៅលើ និស្សិត សេង ឈុនហួរ ជំនាន់ទី៣០ ឆ្នាំទី៥ នៃសកលវិទ្យាល័យភូមិន្ទ និងវិចិត្រសិល្បៈ ទទួលបានថវិកាលើកទឹកចិត្ត ៨ លានរៀល លេខ ២ បានទៅលើនិស្សិត សុខ ចន្ទ័វិបុល ជំនាន់ទី៣០ ថ្នាក់ឆ្នាំទី៥ ទទួលបានថវិកា ៤ លានរៀល
លេខ ៣ បានទៅលើ និស្សិត ឈួរ សុីវហ៊ាង ជំនាន់ទី៣០ ថ្នាក់ឆ្នាំទី៥ ទទួលបាន ២ លានរៀល ៕

រូបថត៖ ខឹម សុវណ្ណារ៉ា

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *