លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ កម្លាំង អ.ហ ខេត្ត ចំនួន១០នាក់..

កំពង់ធំ÷ ថ្ងៃពុធ ៨រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ដោយទទួលបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ កម្លាំង អ.ហ ខេត្ត ចំនួន១០នាក់ មធ្យោបាយ រថយន្ត៣គ្រឿង ម៉ូតូ២គ្រឿង ដឹកនាំដោយ លោកវរសេនីយ៍ទោ ផុន សុផល ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពង់ធំ ដោយមានការសម្របសម្រួលពី លោក ឆាយ សុត្រា ព្រះរាជអាជ្ញារងនៃអយ្យការសាលាដំបូងខេត្តកំពង់ធំ បានចុះស្រាវជ្រាវ និងបង្រ្កាបករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅចំនុចភូមិពុកយុក សង្កាត់ស្រយ៉ូវ ភូមិកំពង់ក្របៅ និងភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន។
• លទ្ធផល÷ ឃាត់ខ្លួនជនសង្ស័យ ចំនួន៨នាក់ ចាប់យកវត្ថុតាងរួមមាន: ម៉ូតូចំនួន៣គ្រឿង ទូរស័ព្ទដៃចំនួន៩គ្រឿង គ្រាប់កាំភ្លើងAKចំនួន១គ្រាប់ កាំបិតចំនួន៦ដើម កាំភ្លើងកែច្នៃចំនួន២ដើម ដែកឆាបចុងស្រួចចំនួន១ដើម ស្នាប់ដៃចំនួន១ ថ្នាំញៀនចំនួន៥កញ្ចប់ ស្មើរ៤,៩៥ក្រាម (ថ្លឹងទាំងសំបកថង់) និងសម្ភារៈប្រើប្រាស់វេចខ្ចប់សារធាតុញៀនមួយចំនួនទៀត (ជនសង្ស័យនិងវត្ថុតាង បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ)។

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *