លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និងលោកស្រីព្រមទាំងសហការីក្រោមឱវាទ បានប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី ៦ នៅវត្តសុភមង្គល ====== បន្ទាយមានជ័យ: នៅថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០២៣ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកស្រី មាតា បីតា ព្រមទាំង លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង លោកនាយការិយាល័យ លោកអធិការ ក្រុង-ស្រុក ទាំង៩ លោកមេបញ្ជាការវរការពារព្រំដែនគោកទាំង៤ បានប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី ០៦ តាមគន្លងព្រះពុទ្ធសាសនា និងប្រពៃណីទំនៀមទំលាប់ដូនតាខ្មែរ ដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណ បុព្វបុរសជាតិ មន្ត្រីរាជការ យុទ្ធជន យុទ្ធនារី ដែលបានពលី និងទទួលមរណភាពទៅកាន់លោកខាងមុខ នៅវត្តសុភមង្គល ភូមិរោងម៉ាសុីន សង្កាត់អូរអំបិលខេត្តបន្ទាយមានជ័យ ។ ក្នុងពិធីបុណ្យកាន់បិណ្ឌទី៦នេះ លោកឧត្តមសេនីយ៍ស្នងការ និងលោកស្រី រួមសហការី បាននាំយកទេយ្យវត្ថុ និងបច្ច័យចំនួន ១២,៨៣០,០០០ រៀល (ដប់ពីរលានប៉ែតសិបបីមុឺនរៀលគត់) -អង្ករ ចំនួន ៦ ការ៉ុង (៣០០គីឡូក្រាម) -ទឹកសុទ្ធ ចំនួន ៣០កេស -ទឹកក្រូចចំរុះ ចំនួន ២០កេស -មី ចំនួន ២៣ កេសតូច -សារុង ចំនួន២០០ សារុង និងថវិកា១មុឺនសម្រាប់ជូនលោកតា លោកយាយ ចំណុះជើងវត្ត ក្នុងនោះប្រគេនបច្ច័យបួន សម្រាប់ព្រះសង្ឃ ៥៤អង្គ ក្នុង១អង្គ៦មុឺនរៀល ក្នុងនោះលោកគ្រូសូត្រស្តាំ១អង្គ ១១០០០០រៀល និងចៅអធិការវត្ត១៨០០០០រៀល , បច្ច័យកសាងក្នុងវត្ត សរុប ៩,០០០, ០០០ រៀល ដើម្បីប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តសុភមង្គល ទុកកសាងសមិទ្ធផលនានាក្នុងវត្ត ។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក្នុងនាមស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក៏សូមប្រគេនពរដល់គ្រប់ៗព្រះអង្គ និងគោរពជូនពរ គ្រប់អង្គភាពជុំវិញខេត្ត លោក-លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក នាយការិយាល័យ លោកអធិការនគរបាលក្រុងស្រុក លោកមេបញ្ជាការវរៈ និងមន្ត្រីក្រោមឱវាទទាំងអស់ រួមលោកតា លោកយាយ ញត្តិមិត្តទាំងអស់ សូមទទួលបាន សុខភាពល្អ និង ពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕


======
បន្ទាយមានជ័យ: នៅថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០២៣ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកស្រី មាតា បីតា ព្រមទាំង លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង លោកនាយការិយាល័យ លោកអធិការ ក្រុង-ស្រុក ទាំង៩ លោកមេបញ្ជាការវរការពារព្រំដែនគោកទាំង៤ បានប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី ០៦ តាមគន្លងព្រះពុទ្ធសាសនា និងប្រពៃណីទំនៀមទំលាប់ដូនតាខ្មែរ ដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណ បុព្វបុរសជាតិ មន្ត្រីរាជការ យុទ្ធជន យុទ្ធនារី ដែលបានពលី និងទទួលមរណភាពទៅកាន់លោកខាងមុខ នៅវត្តសុភមង្គល ភូមិរោងម៉ាសុីន សង្កាត់អូរអំបិលខេត្តបន្ទាយមានជ័យ ។

ក្នុងពិធីបុណ្យកាន់បិណ្ឌទី៦នេះ លោកឧត្តមសេនីយ៍ស្នងការ និងលោកស្រី រួមសហការី បាននាំយកទេយ្យវត្ថុ និងបច្ច័យចំនួន ១២,៨៣០,០០០ រៀល (ដប់ពីរលានប៉ែតសិបបីមុឺនរៀលគត់)
-អង្ករ ចំនួន ៦ ការ៉ុង (៣០០គីឡូក្រាម)
-ទឹកសុទ្ធ ចំនួន ៣០កេស
-ទឹកក្រូចចំរុះ ចំនួន ២០កេស
-មី ចំនួន ២៣ កេសតូច
-សារុង ចំនួន២០០ សារុង និងថវិកា១មុឺនសម្រាប់ជូនលោកតា លោកយាយ ចំណុះជើងវត្ត
ក្នុងនោះប្រគេនបច្ច័យបួន សម្រាប់ព្រះសង្ឃ ៥៤អង្គ ក្នុង១អង្គ៦មុឺនរៀល ក្នុងនោះលោកគ្រូសូត្រស្តាំ១អង្គ ១១០០០០រៀល និងចៅអធិការវត្ត១៨០០០០រៀល , បច្ច័យកសាងក្នុងវត្ត សរុប ៩,០០០, ០០០ រៀល ដើម្បីប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តសុភមង្គល ទុកកសាងសមិទ្ធផលនានាក្នុងវត្ត ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក្នុងនាមស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក៏សូមប្រគេនពរដល់គ្រប់ៗព្រះអង្គ និងគោរពជូនពរ គ្រប់អង្គភាពជុំវិញខេត្ត លោក-លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក នាយការិយាល័យ លោកអធិការនគរបាលក្រុងស្រុក លោកមេបញ្ជាការវរៈ និងមន្ត្រីក្រោមឱវាទទាំងអស់ រួមលោកតា លោកយាយ ញត្តិមិត្តទាំងអស់ សូមទទួលបាន សុខភាពល្អ និង ពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *