ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ និងពិនិត្យវឌ្ឍនភាព ប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត&ស្ទឹងបត់

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ និងពិនិត្យវឌ្ឍនភាព ប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត&ស្ទឹងបត់
===========
បន្ទាយមានជ័យ: លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអមដំណើរ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត អញ្ជើញចូលរួម ពិធីជួបសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និង ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ ក្រោមអធិបតីភាព ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ពិធីនេះត្រូវបានប្រារព្ធធ្វើឡើង នៅសាលប្រជុំច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក លោកស្រី មកពីក្រសួង ស្ថានប័នពាក់ព័ន្ធជាច្រើនរូប។

ក្រៅពីជួបសំណេះសំណាលជាមួយកងកម្លាំងនគរបាលជាតិ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ក៏បានដឹកនាំប្រតិភូចុះត្រួតពិនិត្យជាក់ស្តែង-អំពីស្ថានភាព វឌ្ឍនភាព -ការឆ្លងដែនរបស់ភ្ញៀវជាតិ-អន្តរជាតិ -ការដឹកជញ្ជូនទំនិញនាំចេញ-នាំចូល និង -ការផ្តល់សេវារបស់នគរបាលអន្តោប្រវេសន៍ នៅតាមប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និង ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ ផងដែរ៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *