លោក សាន ស៊ានហូ ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត ធ្វើលិខិតសុំទោសក្រោយបែកធ្លាយសំឡេង ប៉ះពាល់ដល់កិត្តិយសអភិបាលខេត្តបន្ទាយមានជ័យ
លោក សាន ស៊ានហូ ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត ធ្វើលិខិតសុំទោសក្រោយបែកធ្លាយសំឡេង ប៉ះពាល់ដល់កិត្តិយសអភិបាលខេត្តបន្ទាយមានជ័យ ក្នុងខ្លឹមសារដូចខាងក្រោម៖
លិខិតសុំទោស
ខ្ញុំបាទឈ្មោះ សាន ស៊ានហូ សមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែត និងជាប្រធាន ក្រុមប្រឹក្សាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សូមគោរពជូន
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា
ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត!
ប៉ុន្មានថ្ងៃកន្លងមកនេះ ខ្ញុំបាទបានប្រព្រឹត្តអំពើខុសឆ្គងយ៉ាងធ្ងន់ធ្ងរដោយបានធ្វើការ ផ្សាយផ្ទាល់តាមបណ្តាញសង្គមហ្វេសបុក តាមគណនីរបស់ខ្ញុំបាទផ្ទាល់ និងតាមបទ សំភាសន៍របស់សាព័ត៌មាន SAN BUNTHEOUN NEWS ដែលធ្វើអោយប៉ះពាល់ដល់ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណបក្ស ប្រជាជនកម្ពុជាខេត្តបន្ទាមានជ័យ ពិសេសធ្វើឲ្យប៉ះពាល់ដល់លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង របស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយដែលបានសង្គ្រោះប្រជាជនកម្ពុជា និងកំពុងដឹកនាំប្រទេសជាតិកម្ពុជា ឲ្យទទួលបានសុខសន្តិភាព ការអភិវឌ្ឍន៍ទៅមុខ និងមាន ការរីកចំរើនលើគ្រប់វិស័យ ។
ខ្ញុំបាទមានការភ្ញាក់រលឹក និងដឹងពីកំហុសឆ្គងដែលខ្ញុំបាទបានប្រព្រឹត្ត ។ ខ្ញុំបាទសូម គោរពសុំការខន្តីអភ័យទោសពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា មេត្តាលើកលែងទោសនូវកំហុសឆ្គងរបស់ខ្ញុំបាទ ខ្ញុំបាទសូមសន្យា ថានឹងលុបចោលនូវសារសំលេង និងវិដេអូទាំងអស់របស់ខ្ញុំ និងបញ្ឈប់រាល់សកម្មភាព ទាំងឡាយណាដែលធ្វើប៉ះពាល់ដល់ថ្នាក់ដឹកនាំ សង្គមជាតិ និងសន្យាថាបន្តខិតខំប្រឹងប្រែង ចូលរួមអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែរីកចំរើនទៅមុខបន្តទៀត ។
សូមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មេត្តាទទួលនូវការគោរពដល់ខ្ពង់ខ្ពស់បំផុតពីខ្ញុំបាទ ។
ធ្វើនៅប៉ោយប៉ែត ថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំថោះ បញ្ចាស័ក ព.ស ២៥៦៦ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២៣