អង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ទទួលបានអំណោយរួមមានអង្ករគ្រឿងឧបភោគបរិភោគ បរិភោគនិងថវិកាមួយចំនួនអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
បន្ទាយមានជ័យ៖នៅព្រឹកថ្ងៃចន្ទ ១៣ កើត ខែមិគសិរថោះ បញ្ចស័ក.ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១០: ០០ នាទីព្រឹក កម្លាំងអង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ចំនួន ៨៥ នាក់ ដឹកនាំដោយ លោក វរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨៩១ ទទួលបដិសណ្ឋាកិច្ច ឯកឧត្តម ឧត្តមសេនីយ៍ទោ ខេងសុហ្វីណេ អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន នឹក ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនិងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ ទី៤និងទី៥ និងគណៈប្រតិភូអមដំណើរដោយលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងរួមមានលោក លោកស្រី លោកស្នងការរង និងមន្ត្រីនគរបាលជាច្រើនរូប អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខកងកម្លាំងអង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ជូនកងម្លាំងនគរបាលការពារព្រំដែនគោកក្នុងទិសភូមិភាគទី៥ ។
ក្នុងនោះអង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ទទួលបានអំណោយរួមមានដូចខាងក្រោម៖
-មី ១០ កេសធំ, ត្រីខ ១០ កេសធំ,អង្គរ ១០០ ការ៉ុង និងថវិការ ១០.០០០.០០០ ៛ (ដប់លានរៀល)
ពិធីសំណេះសំណាលសួរសុខទុក្ខកងកម្លាំងបញ្ចប់នៅវេលាម៉ោង ១០: ២០ នាទី ព្រឹកក្នុងថ្ងៃខែឆ្នាំដដែល ។