ក្រុងប៉ោយប៉ែត : នៅរសៀល ថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំខាល ចត្វស័ក ពុទ្ធស័ករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ រដ្ឋបាលក្រុងប៉ោយប៉ែត ប្រារព្ធពិធី បើកការដ្ឋានសាងសង់សួន ” ប៉ោយប៉ែតតេជោ ឈ្នះ! ឈ្នះ!
សួនតេជោ ឈ្នះ! ឈ្នះ! នេះដែលស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ប្រវែងជាង២៥០ម៉ែត្រ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមដំណើរដោយឯកឧត្តមឌៀង សារ៉ាន់ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី ឯកឧត្តមប៉ាន់ ខែមវឌ្ឍនា សមាជិកក្រុមលេខាសម្តេចតេជោនាយករដ្ឋមន្ត្រី រួមជាមួយលោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ដោយមានការអញ្ជើញ ចូលរួម ជាភ្ញៀវ កិត្តិយស រួមមាន លោក យ៉ាង គឹមហ៊ុយ លោកស្រី. លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត លោកវរសេនីយ៍ឯក សូ ចាន់ណារី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៩១១ . លោកវរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ . លោក លោកស្រី អភិបាលរង ក្រុមការងារ អង្គភាព មន្ត្រីជំនាញ ជំវិញក្រុង បងប្អូនប្រជាពលរដ្ឋ មួយចំនួនផងដែរ ។
សូមបញ្ជាក់ផងដែរថា គម្រោងស្ថាបនាសួនប៉ោយប៉ែតតេជោឈ្នះឈ្នះ ស្ថិតនៅ ភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្នុងទីប្រជុំជនក្រុងប៉ោយប៉ែត ដែលជាសមិទ្ទិផលថ្មីស្រឡាងមួយក្នុងចំណោមសទ្ធិផលនានា នៅក្នុងទីក្រុងប៉ោយប៉ែត សួនថ្មី “តេជោ ឈ្នះ! ឈ្នះ!” នឹងធ្វើអោយ ទីក្រុងប៉ោយប៉ែត មានប្រជាប្រិយភាព សោភ័ណភាព លើកមុខលើកមាត់ លើទឹកដីជាយដែនខេត្តបន្ទាយមានជ័យ ។
សួនតេជោ ឈ្នះ! ឈ្នះ! ត្រូវបានចេញជារូបរាងឡើងបន្ទាប់មានការសម្របសម្រួលរវាងអាជ្ញាធរ និងប្រជាពលរដ្ឋដែលបានតាំងលំនៅនៅលើចំណីផ្លូវសាធារណៈក្នុងពេលកន្លងមកដោយពួកគាត់យល់ព្រមរុះរើដោយស្ម័គ្រចិត្តចេញពីទីតាំងនេះដើម្បីឱ្យ អាជ្ញាធរធ្វើការអភិវឌ្ឍន៍តំបន់នេះទៅជាប្រយោជន៍សាធារណៈរួម ហើយក៏ទទួលបានការសន្តោសប្រណីពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រទ្ធឹបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នូវដីកាន់កាប់ដោយស្របច្បាប់ ក្នុង១គ្រួសារ១ឡូតិ៍ក្បាលដី នៅភូមិបឹងជង្រុកតេជោ ឈ្នះ!ឈ្នះ! តាមរយៈឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោផងដែរ ៕