កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះរៀបចំសណ្ដាប់ធ្នាប់ក្នុងភូមិសាស្ត្រ តាមទីប្រជុំផ្សារ និងតំបន់ទីប្រជុំជននាៗដែលមានការកកស្ទះ..
ក្រុងប៉ោយប៉ែត÷នៅព្រឹកថ្ងៃចន្ទ ១២ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤
នេះ ដោយគោរពតាមការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដាក់បទបញ្ជាដល់
អធិការរងផ្នែកសណ្ដាប់ធ្នាប់ដឹកនាំដោយលោកវរ/ទោ ញ៉ានអ៊ុយអ៊ាង ឋានៈអធិការរងទទួលការងារសណ្តាប់ធ្នាប់,លោកវរ/ទោ ព្រហ្ម ឧត្តម ឋានៈអធិការរង;លោកវរ/ត្រី ស៊ិន ដូនី ឋានៈនាយផ្នែក និងនាយរងផ្នែកចំនួន០៤នាក់និងមន្រ្តី០៦នាក់ ចុះរៀបចំសណ្តាប់ធ្នាប់តាមទីប្រជុំផ្សារ និងតំបន់ទីប្រជុំជន ដែរមានការកកស្ទះ និងណែនាំបងប្អូនអាជីវករឲ្យលក់ដូរមានរបៀបរៀបរយ និងមានសណ្តាប់ធ្នាប់ល្អ។