លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត អមដំណើរ ឯកឧត្តម ង៉ោ ម៉េងជ្រួន ចូលរួមក្នុងពិធីបុណ្យសម្ពោធ និងឆ្លងសាលាធម្មសភា រួមទាំងសមិទ្ធផលនានាក្នុងវត្តសុធម្មារាមទួលប្រាសាទ
ក្រុងប៉ោយប៉ែត÷នៅថ្ងៃសុក្រ ៨ កើត ខែជេស្ឋ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ លោក គាត ហ៊ុល អភិបាលនៃគណអភិបាលក្រុងប៉ោយប៉ែត បានចូលរួមជាមួយពុទ្ធបរិស័ទ សប្បុរសជននានាក្នុង ពិធីបុណ្យសម្ពោធ និងឆ្លងសាលាធម្មសភា រួមទាំងសមិទ្ធផលនានាក្នុងវត្តសុធម្មារាមទួលប្រាសាទ ស្ថិតនៅភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។