ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី អញ្ជេីញជាអធិបតីក្នុងពិធី រាប់បាត្រព្រះសង្ឃ១០៨អង្គ ពិធីបុណ្យពុទ្ធាពិសេកព្រះពុទ្ធអង្គធំ កម្ពស់ ៩ម៉ែត្រ នៅក្នុងវត្តគិរីរុក្ខារាម ហៅវត្តថ្មរមៀល
============
បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី អមដំណើរដោយ ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជេីញរាប់បាត្រព្រះសង្ឃ១០៨អង្គ ក្នុងពិធីបុណ្យពុទ្ធាពិសេកព្រះពុទ្ធអង្គធំ កម្ពស់ ៩ម៉ែត្រ នៅក្នុងវត្តគិរីរុក្ខារាម ហៅវត្តថ្មរមៀល ក្នុងនៅភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានដឹកនាំកម្លាំងនគរបាលជាច្រើនរូប ចុះការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ រក្សាសុវត្ថិភាពជូនថ្នាក់ដឹកនាំ ឥស្សរជនជាន់ខ្ពស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី មកពីអង្គភាព ស្ថាប័នពាក់ព័ន្ធ អាជីវករ ពាណិជ្ជករ ប្រជាពលរដ្ឋ យាយជីតាជី ព្រះសង្ឃជាច្រើនអង្គអ្នក។
ទន្ទឹមគ្នានោះ កម្លាំងនគរបាទខេត្តបន្ទាយមានជ័យ និងកម្លាំងកងរាជអាវុធហត្ថ ក៏បានសហការគ្នាការពារសន្តិសុខ និងសម្រួលចរាចរណ៍ជូនថ្នាក់ដឹកនាំ ឥស្សរជនជាន់ខ្ពស់ ភ្ញៀវជាតិអន្តរជាតិ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទដែលបានអញ្ជើញមកចូលរួមក្នុងពិធីនេះប្រកបដោយសុខសុវត្ថិភាពនិងការទទួលខុសត្រូវខ្ពស់៕