បើលេងតែយ៉ាងៗហ្នឹង ឯណាទៅទំពាំងស្នងឬស្សី.. ករណីចាប់បានគ្រឿងញៀននៅក្រុងប៉ោយប៉ែត÷នគរបាលឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មម្នាក់នៅក្រុងប៉ោយប៉ែត..

#បើលេងតែយ៉ាងៗហ្នឹង ឯណាទៅទំពាំងស្នងឬស្សី..
ករណីចាប់បានគ្រឿងញៀននៅក្រុងប៉ោយប៉ែត÷នគរបាលឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មម្នាក់នៅក្រុងប៉ោយប៉ែត

#បន្ទាយមានជ័យ៖ បើយោងតាមប្រភពពីអធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួនភ្លាមៗបន្ទាប់ពីត្រួតពិនិត្យរកឃើញមានថ្នាំញៀននៅនឹងម៉ូតូ។ ការឃាត់ខ្លួនបានធ្វើឡើងនៅវេលាម៉ោង១២និង៤៩នាទីយប់ឈានចូលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ នៅចំណុចជិតដល់ផ្សារទឹកពុះ ដែលស្ថិតក្នុងភូមិ ក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងការដាក់បទបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងាររងទទួលផែនការងារប្រឆាំងគ្រឿងញៀន។ ជាលទ្ធផលនៅវេលាម៉ោង១២និង៤៩នាទីយប់ឈានចូលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ លោកបានចាត់តាំងម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានល្បាតក្នុងភូមិសាស្រ្តដ៍ចំណុចជិតដល់ផ្សារទឹកពុះ ដែលស្ថិតក្នុងភូមិ ក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្រទះមុខសញ្ញាជនសង្ស័យម្នាក់ឈ្មោះ អៀង រ៉ន ភេទ ប្រុស អាយុ២៣ឆ្នាំ ក្នុងភូមិ ក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយបានធ្វើការឃាត់ខ្លួនដើម្បីត្រួតពិនិត្យ ។
លោកអធិការបានបញ្ជាក់ថា៖តាមការត្រួតពិនិត្យ សមត្ថកិច្ចបានរកឃើញមានវត្ថុតាងថ្នាំញៀន ដែលជនសង្ស័យលាក់ទុកនៅក្រោមែបម៉ូតូ ក្នុងមាន៖ ១/-ម្សៅម៉ត់ពណ៌សថ្លា សង្ស័យជាសាធាតុញៀន ចំនួន១៣៦កូនថង់។ ២/-ថ្នាំគ្រាប់ពណ៍ផ្កាឈូក មានរូប(ស្តុបប៊ឺរី) ចំនួន ៥១គ្រាប់។ ៣/-ថ្នាំគ្រាប់ពណ៍ផ្ទៃមេឃ មានអក្សរ Vl ចំនួន៣៧គ្រាប់។ ៤/-ថ្នាំគ្រាប់ពណ៌ប៉ៃតងមានរូប ម្គុដពីលើ ចំនួន១៤គ្រាប់។ ៥/-ថ្នាំគ្រាប់ពណ៌ផ្កាឈូកមានរូបម្គុដពីលើ ចំនួន១៨គ្រាប់។ ៦/-ថ្នាំគ្រាប់សំបកពណ៌ឈាមជ្រូក ចំនួន១០គ្រាប់។ ៧/-ថ្នាំកញ្ចប់ពណ៌ខៀវ ចំនួន១៥កញ្ចប់។ ៨/-ថ្នាំកាហ្វេសប្បាយចំនួន១កញ្ចប់។ ៩/-ថ្នាំយិនស៊ិន១កញ្ចប់។ ១០/-ថ្នាំហែមមើ(HERMES) ចំនួន៤កញ្ចប់។ ១១/-ហឹបដែកចំនួន១។
បច្ចប្បន្នជនសង្ស័យ និងវត្ថុតាងកម្លាំងផ្នែកជំនាញបាននាំមកអធិការដ្ឋាន ដើម្បីធ្វើការសាកសួរ និងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ដើម្បីចាត់ការតាមនិតិវិធី៕

សូមបងប្អូនកូនក្មួយ និង យុវជនទាំងអស់ដែលជាទំពាំងស្នងឬស្សីត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន..។

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *