សេចក្ដីថ្លែងអំណរអរគុណ ដល់ប្រជាពលរដ្ឋនៅទូទាំងនៃខេត្តបន្ទាយមានជ័យ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងនៃព្រះជាណាចក្រកម្ពុជា..

ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ខ្ញុំបាទផ្ទាល់ សូមថ្លែងអំណរគុណ កោតសរសើរដល់ថ្នាក់ដឹកនាំកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដីគ្រប់ថ្នាក់ ក្រុមការងារនៃគណៈកម្មាធិការបោះឆ្នោតគ្រប់ថ្នាក់ទាំងអស់ទូទាំងខេត្តបន្ទាយមានជ័យ ដែលបានខិតខំបំពេញភារកិច្ចប្រកបទៅដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ ធ្វើឲ្យស្ថានការណ៍នៃការបោះឆ្នោត ឃោសនាបោះឆ្នោត និងរាប់សន្លឹកឆ្នោត បានប្រកបដោយជោគជ័យ
ស្ថានភាពសន្ដិសុខ និងសណ្ដាប់ធ្នាប់ទូទៅ ទូទាំងខេត្ត
មានភាពស្ងប់ស្ងាត់ល្អប្រសើរ មិនមានបាតុភាពអ្វីរារាំងនោះឡើយ ។

ចំពោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ ត្រូវបានប្រព្រឹត្តទៅប្រកបដោយតម្លាភាព និងយុត្តិធម៌ត្រឹមត្រូវ ហើយប្រជាពលរដ្ឋមកចូលរួមបោះឆ្នោតដោយគ្មានការបង្ខិតបង្ខំនោះទេ។

សូមជូនពរ ថ្នាក់ដឹកនាំមេបញ្ជាការ ស្នងការកម្លាំង អាជ្ញាធរដែនដី ក្រុមការងារគណៈកម្មាធិការបោះឆ្នោតគ្រប់ថ្នាក់ទាំងអស់ សូមប្រកបដោយសុខភាពល្អ បរិបូរណ៍ ជោគជ័យគ្រប់ភារកិច្ច និងប្រកបដោយពុទ្ធពរទាំង៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំឃ្លាងឃ្លាតឡើយ ៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *