ក្មេងទំនើងចំនួន ៩នាក់ ដែលបង្កបញ្ហាកាប់បំផ្លាញទ្រព្យសម្បត្តិរបស់អ្នកដ៏ទៃ នៅខណ្ឌពោធិ៍សែនជ័យ និងខណ្ឌ៧មករា ត្រូវបានសមត្ថកិច្ចចម្រុះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ក្រាប និងឃាត់ខ្លួន
#រាជធានីភ្នំពេញ ៖បើយោងតាមប្រភព; អគ្គស្នងការដ្ធាននគរបាលរាជធានីភ្នុំពេញ បានអោយដឹងថា÷ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោយមានការដឹកនាំបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនក្រុមទាំងនេះ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នុំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕