សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពីធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២០-២០២១ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាល នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រ និងបើកវគ្គសិក្សាថ្មីជូនដល់សិស្សសាលាភូមិន្ទរដ្ឋបាល ដែលជាសាលាបណ្តុះបណ្តាលមន្ត្រីរាជការ។ សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានមកជួបសិស្សមន្ត្រីរាជការយើងនាថ្ងៃនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ព្រោះតែការរាតត្បាតជំងឺកូវីដ-១៩ នាំឱ្យយើងមានការខកខានការរៀបចំកម្មវិធីផ្តល់សញ្ញាបត្រសម្រាប់សិស្សសាលាភូមិន្ទរដ្ឋបាល កាលពីឆ្នាំ២០២១កន្លងទៅ តែពេលនេះដោយសារស្ថានភាពជំងឺកូវីដ-១៩ មានភាពធូរស្រាលទើបយើងមានឱកាសជួបជុំគ្នាបែបនេះឡើងវិញ។ សម្តេចតេជោបានអបអរសាទរ និងកោតសរសើរចំពោះសិស្សសាលាភូមិន្ទរដ្ឋបាល ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យនាពេលនេះ និងសិស្សខ្លះត្រូវត្រៀមសិក្សាបន្តក្នុងវគ្គសិក្សាថ្មី។ បើទោះបីជាជំងឺកូវីដ-១៩ បានរាតត្បាតនៅកម្ពុជា តែជំងឺកូវីដ-១៩មិនបានបង្អាក់ការអប់រំរបស់កម្ពុជានោះឡើយ ក្នុងនោះទាំងថ្នាក់ដឹកនាំសាលា សាស្ត្រាចារ្យ និងសិស្ស បានប្រឹងប្រែងរួមគ្នាជម្នះការលំបាកទាំងឡាយដើម្បីការបណ្តុះបណ្តាលការអប់រំរបស់យើង។ ទាក់ទងទៅនឹងបញ្ហានៃការចាក់វ៉ាក់សាំងកូវី-១៩នៅកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា មិនមាននិន្នាការនយោបាយនោះឡើយ ពោលគឺគ្រប់និន្នាការនយោបាយទាំងអស់សុទ្ធតែបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូចៗគ្នា។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តទៀតថា នយោបាយផ្ទេអំណាចទៅថ្នាក់ក្រោមជាតិ ជាការរួមចំណែកធ្វើឱ្យកម្ពុជាអាចគ្រប់គ្រង និងយកឈ្នះលើសមរភូមិកូវីដ-១៩បានដោយជោគជ័យ។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានវ្រសាសន៍ថា រហូតមកដល់ពេលនេះរយៈពេល៣៧ថ្ងៃហើយ ដែលកម្ពុជាមិនមានឆ្លងជំងឺកូវីដ-១៩ ករណីថ្មីនោះទេ។ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានអំពាវនាវអោយប្រជាពលរដ្ឋបន្តទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញបន្តទៀត ហើយរឿងចាក់វ៉ាក់សាំងកូវីដ-១៩នេះ កម្ពុជាមិនមានបំណងយកលុយពីប្រជាពលរដ្ឋទោះទេ។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់នៅថ្ងៃនេះថា កុំថាឡើយដូសទី៥ ទោះចាក់ដល់ដូសទី២០ ក៏មិនយកលុយពីប្រជាពលរដ្ឋនោះដែរ។ ទាក់ទៅទៅនឹងស្ថានភាពសេដ្ឋកិច្ចកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជាកំពុងទទួលរងឥទ្ធិពលទាំងវិបត្តិនៃជំងឺកូវីដ-១៩ ទាំងបញ្ហាសង្គ្រាមពិភពលោក។ សម្តេចតេជោប្រកាសឱ្យប្រជាពលរដ្ឋរួមគ្នាទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចសកលដែលកើតចេញពីជំងឺកូវីដ-១៩ និងសង្គ្រានៅមរុស្ស៉ី និងអ៊ុយក្រែន ដែលធ្វើអោយប៉ះពាល់ដល់បញ្ហាសេដ្ឋកិច្ចទូទាំងពិភពលោក។ ទាក់ទងទៅនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានចេញទៅបោះឆ្នោតជាង ៨០ភាគរយ នៃអ្នកចុះឈ្មោះបោះឆ្នោត។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអរគុណផងដែរដល់បងប្អូនប្រជាពលរដ្ឋ ដែលបានអនុវត្តន៍សិទ្ធិរបស់ខ្លួនក្នុងការជ្រើសរើសមេដឹកនាំខ្លួនពេញចិត្តសម្រាប់ដឹកនាំមូលដ្ឋានរបស់ពួកគាត់។ ជាថ្មីម្តងទៀត នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់មន្ត្រីទៀតថា ធ្វើជាមន្ត្រីត្រូវក្រើនរំលឹកខ្លួនឯងឱ្យជាប់ជាប្រចាំថា ខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយពលរដ្ឋនោះទេ ហើយគោលដៅរបស់ខ្លួន គឺការបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់។ សម្តេចតេជោនៅតែបន្តក្រើនរំលឹកដល់មន្ត្រីទាំងអស់ត្រូវចៀសឱ្យបាននូវប្បធម៌ «ប្តីស័ក្តិ៣ ប្រពន្ធស័ក្តិ៥»។ សម្តេចបញ្ជាក់ថា ដើម្បីសម្រេចការងារមួយបានត្រូវឈរលើដំណាក់កាលចំនួន៣ រួមមាន ការរៀបចំផែនការ ការចាត់តាំងអនុវត្តន៍ និងការដោះស្រាយលើកត្តាចៃដន្យលេចឡើងពេលអនុវត្តន៍។ កត្តាចៃដន្យនេះ សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ការលេចឡើងនៃកត្តាចៃដន្យក្នុងការអនុវត្តន៍ផែនការ នឹងធ្វើឱ្យលេចឡើងមន្ត្រីចំនួនពីរ គឺមន្ត្រីល្អប្រឹងប្រែងដោះស្រាយបញ្ហា និងមន្ត្រីមិនល្អចេះត្រឹមស្តីបន្ទោសឱ្យថ្នាក់ក្រោម និងរាយការណ៍ប៉ុណ្ណោះ។ ដូច្នេះ ធ្វើជាមន្ត្រីល្អត្រូវ គិតថាប្រជាពលរដ្ឋជាចៅហ្វាយនាយរបស់ខ្លួន បម្រើប្រជាពលរដ្ឋឱ្យអស់ពីចិត្ត និងស្មោះត្រង់ជាមួយប្រជាពលរដ្ឋជានិច្ច។ ចុងបញ្ចប់ សម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរឲ្យសិស្សមន្ត្រីរាជការទាំងអស់ទទួលបាននូវភាពជោគជ័យក្នុងភារកិច្ចការងារជាបន្តបន្ទាប់នាពេលខាងមុខ៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពីធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២០-២០២១ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាល

នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រ និងបើកវគ្គសិក្សាថ្មីជូនដល់សិស្សសាលាភូមិន្ទរដ្ឋបាល ដែលជាសាលាបណ្តុះបណ្តាលមន្ត្រីរាជការ។

សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានមកជួបសិស្សមន្ត្រីរាជការយើងនាថ្ងៃនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ព្រោះតែការរាតត្បាតជំងឺកូវីដ-១៩ នាំឱ្យយើងមានការខកខានការរៀបចំកម្មវិធីផ្តល់សញ្ញាបត្រសម្រាប់សិស្សសាលាភូមិន្ទរដ្ឋបាល កាលពីឆ្នាំ២០២១កន្លងទៅ តែពេលនេះដោយសារស្ថានភាពជំងឺកូវីដ-១៩ មានភាពធូរស្រាលទើបយើងមានឱកាសជួបជុំគ្នាបែបនេះឡើងវិញ។

សម្តេចតេជោបានអបអរសាទរ និងកោតសរសើរចំពោះសិស្សសាលាភូមិន្ទរដ្ឋបាល ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យនាពេលនេះ និងសិស្សខ្លះត្រូវត្រៀមសិក្សាបន្តក្នុងវគ្គសិក្សាថ្មី។ បើទោះបីជាជំងឺកូវីដ-១៩ បានរាតត្បាតនៅកម្ពុជា តែជំងឺកូវីដ-១៩មិនបានបង្អាក់ការអប់រំរបស់កម្ពុជានោះឡើយ ក្នុងនោះទាំងថ្នាក់ដឹកនាំសាលា សាស្ត្រាចារ្យ និងសិស្ស បានប្រឹងប្រែងរួមគ្នាជម្នះការលំបាកទាំងឡាយដើម្បីការបណ្តុះបណ្តាលការអប់រំរបស់យើង។

ទាក់ទងទៅនឹងបញ្ហានៃការចាក់វ៉ាក់សាំងកូវី-១៩នៅកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា មិនមាននិន្នាការនយោបាយនោះឡើយ ពោលគឺគ្រប់និន្នាការនយោបាយទាំងអស់សុទ្ធតែបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូចៗគ្នា។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តទៀតថា នយោបាយផ្ទេអំណាចទៅថ្នាក់ក្រោមជាតិ ជាការរួមចំណែកធ្វើឱ្យកម្ពុជាអាចគ្រប់គ្រង និងយកឈ្នះលើសមរភូមិកូវីដ-១៩បានដោយជោគជ័យ។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានវ្រសាសន៍ថា រហូតមកដល់ពេលនេះរយៈពេល៣៧ថ្ងៃហើយ ដែលកម្ពុជាមិនមានឆ្លងជំងឺកូវីដ-១៩ ករណីថ្មីនោះទេ។ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានអំពាវនាវអោយប្រជាពលរដ្ឋបន្តទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញបន្តទៀត ហើយរឿងចាក់វ៉ាក់សាំងកូវីដ-១៩នេះ កម្ពុជាមិនមានបំណងយកលុយពីប្រជាពលរដ្ឋទោះទេ។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់នៅថ្ងៃនេះថា កុំថាឡើយដូសទី៥ ទោះចាក់ដល់ដូសទី២០ ក៏មិនយកលុយពីប្រជាពលរដ្ឋនោះដែរ។

ទាក់ទៅទៅនឹងស្ថានភាពសេដ្ឋកិច្ចកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជាកំពុងទទួលរងឥទ្ធិពលទាំងវិបត្តិនៃជំងឺកូវីដ-១៩ ទាំងបញ្ហាសង្គ្រាមពិភពលោក។ សម្តេចតេជោប្រកាសឱ្យប្រជាពលរដ្ឋរួមគ្នាទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចសកលដែលកើតចេញពីជំងឺកូវីដ-១៩ និងសង្គ្រានៅមរុស្ស៉ី និងអ៊ុយក្រែន ដែលធ្វើអោយប៉ះពាល់ដល់បញ្ហាសេដ្ឋកិច្ចទូទាំងពិភពលោក។

ទាក់ទងទៅនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានចេញទៅបោះឆ្នោតជាង ៨០ភាគរយ នៃអ្នកចុះឈ្មោះបោះឆ្នោត។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអរគុណផងដែរដល់បងប្អូនប្រជាពលរដ្ឋ ដែលបានអនុវត្តន៍សិទ្ធិរបស់ខ្លួនក្នុងការជ្រើសរើសមេដឹកនាំខ្លួនពេញចិត្តសម្រាប់ដឹកនាំមូលដ្ឋានរបស់ពួកគាត់។

ជាថ្មីម្តងទៀត នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់មន្ត្រីទៀតថា ធ្វើជាមន្ត្រីត្រូវក្រើនរំលឹកខ្លួនឯងឱ្យជាប់ជាប្រចាំថា ខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយពលរដ្ឋនោះទេ ហើយគោលដៅរបស់ខ្លួន គឺការបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់។ សម្តេចតេជោនៅតែបន្តក្រើនរំលឹកដល់មន្ត្រីទាំងអស់ត្រូវចៀសឱ្យបាននូវប្បធម៌ «ប្តីស័ក្តិ៣ ប្រពន្ធស័ក្តិ៥»។ សម្តេចបញ្ជាក់ថា ដើម្បីសម្រេចការងារមួយបានត្រូវឈរលើដំណាក់កាលចំនួន៣ រួមមាន ការរៀបចំផែនការ ការចាត់តាំងអនុវត្តន៍ និងការដោះស្រាយលើកត្តាចៃដន្យលេចឡើងពេលអនុវត្តន៍។ កត្តាចៃដន្យនេះ សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ការលេចឡើងនៃកត្តាចៃដន្យក្នុងការអនុវត្តន៍ផែនការ នឹងធ្វើឱ្យលេចឡើងមន្ត្រីចំនួនពីរ គឺមន្ត្រីល្អប្រឹងប្រែងដោះស្រាយបញ្ហា និងមន្ត្រីមិនល្អចេះត្រឹមស្តីបន្ទោសឱ្យថ្នាក់ក្រោម និងរាយការណ៍ប៉ុណ្ណោះ។ ដូច្នេះ ធ្វើជាមន្ត្រីល្អត្រូវ គិតថាប្រជាពលរដ្ឋជាចៅហ្វាយនាយរបស់ខ្លួន បម្រើប្រជាពលរដ្ឋឱ្យអស់ពីចិត្ត និងស្មោះត្រង់ជាមួយប្រជាពលរដ្ឋជានិច្ច។

ចុងបញ្ចប់ សម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរឲ្យសិស្សមន្ត្រីរាជការទាំងអស់ទទួលបាននូវភាពជោគជ័យក្នុងភារកិច្ចការងារជាបន្តបន្ទាប់នាពេលខាងមុខ៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *