ទីតាំងប្រារព្ធពិធីនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ តំបន់កោះថ្ម X16 ដើម្បីចូលរួមអបអសាទរខួបលើកទី៤៥..
ទិដ្ឋភាពនៃកិច្ចស្វាគមន៍សំណេះសំណាលរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារអន្តរក្រសួងរៀបចំពិធីកោះថ្ម X16 ដល់ក្រុមកីឡាធាក់កង់សន្តិភាព ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានផ្នែកកីឡានិងសិល្បៈក្រុមការងារ ដែលបានចេញដំណើរពីវិមានឈ្នះ ឈ្នះ (ភ្នំពេញ) ឆ្ពោះទៅដល់ទីតាំងប្រារព្ធពិធីនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ តំបន់កោះថ្ម X16 ដើម្បីចូលរួមអបអសាទរខួបលើកទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។