ទំព័រដើម
ព័ត៌មានជាតិ
ព័ត៌មានសំខាន់ៗ
សន្តិសុខ សង្គម
អន្តរជាតិ
ព័ត៌មានសំខាន់ៗ
សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធអតីតនាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្តម Shinzo Abe នៅស្ថានទូតជប៉ុន នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ចូលរួមគោរពវិញ្ញាណក្ខន្ធ អតីតនាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្តម Shinzo Abe នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា។ ឯកឧត្តម Shinzo Abe បានទទួលមរណភាព នៅរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីរងការបាញ់ប្រហារកំឡុង ពេលថ្លែងសុន្ទរកថាមួយក្នុងទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន។ ភ្លាមៗបន្ទាប់ពីទទួលដំណឹង ពីមរណភាពរបស់ ឯកឧត្តម Shinzo Abe សម្ដេចតេជោ ហ៊ុន សែន កាលពីរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ សម្តេចបានផ្ញើសារជូនលោក គីស៊ីដា ហ្វឺមីអូ នាយករដ្ឋមន្រ្តីជប៉ុន ដើម្បីរំលែកទុក្ខចំពោះមរណភាពរបស់ ឯកឧត្តម Shinzo Abe ដែលទទួលមរណភាព ក្នុងវ័យ៦៧ឆ្នាំ។ ក្នុងលិខិតរំលែកទុក្ខផ្ញើជូន ឯកឧត្តម គីស៊ីដា ហ្វឺមីអូ នាយករដ្ឋមន្រ្តីជប៉ុន សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំមានអារម្មណ៍រន្ធត់ចិត្តយ៉ាងខ្លាំង និងសោកសៅជាពន់ពេក ដែលទទួលបានព័ត៌មានអំពីមរណភាពរបស់ ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ដោយសារការធ្វើឃាតទាំងកណ្តាលថ្ងៃ។ តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្ដែងនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងសមានចិត្តដ៏ជ្រាលជ្រៅ ជូនចំពោះឯកឧត្តម និងតាមរយៈឯកឧត្តម ជូនចំពោះក្រុមគ្រួសារសព ក៏ដូចជាប្រជាជនជប៉ុន ចំពោះការបាត់បង់ដ៏ធំធេងនេះ។ សមានចិត្ត និងការបួងសួងរបស់យើងខ្ញុំស្ថិតនៅជាមួយឯកឧត្តម និងប្រជាជនជប៉ុន នៅក្នុងកាលៈទេសៈដ៏សោកសង្រេងនេះ។ ឯកឧត្តម អា បេ ស៊ីនហ្សូ ជារដ្ឋបុរសជប៉ុនលេចធ្លោមួយរូប ដែលត្រូវបានគេទទួលស្គាល់ និងលើកសរសើរយ៉ាងទូលំទូលាយចំពោះភាពជាអ្នកដឹកនាំប្រកបដោយសមត្ថភាព ក្នុងការជំរុញវឌ្ឍនភាពរបស់ជប៉ុន និងការចូលរួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោកទាំងមូល ក្នុងនាមជាមិត្តល្អយូរលង់របស់ខ្ញុំ និងកម្ពុជា ឯកឧត្តម អាបេ ស៊ីនហ្សូ បានធ្វើការយ៉ាងជិតស្និទ្ធជាមួយខ្ញុំ ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុនបន្ថែមទៀត នៅក្នុងអាណត្តិជានាយករដ្ឋមន្ត្រីរបស់ឯកឧត្តម ក្នុងនោះរួមទាំងការលើកកម្រិតកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យទៅជាដៃគូយុទ្ធសាស្ត្រ កាលពីឆ្នាំ២០១៣។ ឯកឧត្ដម អាបេ ស៊ីនហ្សូ នឹងនៅតែទទួលបានការនឹករលឹកយ៉ាងខ្លាំង ហើយស្នាដៃរបស់គាត់ ក៏នឹងត្រូវបានចងចាំជារៀងដរាប»។ ជាមួយគ្នានេះ ដើម្បីសម្តែងនូវការដឹងគុណ ចំពោះមនោសញ្ចេតនាការស្រឡាញ់ដ៏ស្មោះត្រង់របស់លោក អាបេ ស៊ិនហ្សូ, រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យមានការកាន់មរណទុក្ខ នៅទូទាំងប្រទេសមួយថ្ងៃ គឺនៅថ្ងៃអាទិត្យ ទី១០ ខែកក្កដា ដោយតម្រូវឱ្យមានការបង្ហូតទង់ជាតិ នៅពាក់កណ្តាលដង នៅតាមសាលារៀន និងតាមក្រសួង ស្ថាប័ននានារបស់ជាតិ៕
2 years ago
24
Likes
146
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានាក្នុងវត្តរតនៈសុខសាន្ត ហៅវត្តអូរខៃដន ក្រុងប៉ោយប៉ែត
2 years ago
30
Likes
171
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងអង្គមិទ្ទិញអបអរសាទរខួប ៧១ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា
2 years ago
25
Likes
162
ដឹកនាំប្រជុំដាក់ផែនការដល់កងកម្លាំង ក្នុងការចុះបេសកកម្មការពារ សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ..
3 years ago
25
Likes
153
សម្តេចតេជោ ហ៊ុន សែន អញ្ជេីញទទួលជួបពិភាក្សាការងារតាមប្រព័ន្ធទូរសព្ទជាមួយអគ្គលេខាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម
3 years ago
25
Likes
159
សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតតួគីប្រចាំនៅកម្ពុជាដែលចប់អាណត្តិ
3 years ago
26
Likes
892
សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការពារជាតិជប៉ុន
3 years ago
23
Likes
166
ទីតាំងប្រារព្ធពិធីនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ តំបន់កោះថ្ម X16 ដើម្បីចូលរួមអបអសាទរខួបលើកទី៤៥..
3 years ago
28
Likes
212
ស្វាគមន៍ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup មកកាន់ព្រះរាជាណាចក្រកម្ពុជា
3 years ago
27
Likes
209
សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពីធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២០-២០២១ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាល នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រ និងបើកវគ្គសិក្សាថ្មីជូនដល់សិស្សសាលាភូមិន្ទរដ្ឋបាល ដែលជាសាលាបណ្តុះបណ្តាលមន្ត្រីរាជការ។ សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានមកជួបសិស្សមន្ត្រីរាជការយើងនាថ្ងៃនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ព្រោះតែការរាតត្បាតជំងឺកូវីដ-១៩ នាំឱ្យយើងមានការខកខានការរៀបចំកម្មវិធីផ្តល់សញ្ញាបត្រសម្រាប់សិស្សសាលាភូមិន្ទរដ្ឋបាល កាលពីឆ្នាំ២០២១កន្លងទៅ តែពេលនេះដោយសារស្ថានភាពជំងឺកូវីដ-១៩ មានភាពធូរស្រាលទើបយើងមានឱកាសជួបជុំគ្នាបែបនេះឡើងវិញ។ សម្តេចតេជោបានអបអរសាទរ និងកោតសរសើរចំពោះសិស្សសាលាភូមិន្ទរដ្ឋបាល ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យនាពេលនេះ និងសិស្សខ្លះត្រូវត្រៀមសិក្សាបន្តក្នុងវគ្គសិក្សាថ្មី។ បើទោះបីជាជំងឺកូវីដ-១៩ បានរាតត្បាតនៅកម្ពុជា តែជំងឺកូវីដ-១៩មិនបានបង្អាក់ការអប់រំរបស់កម្ពុជានោះឡើយ ក្នុងនោះទាំងថ្នាក់ដឹកនាំសាលា សាស្ត្រាចារ្យ និងសិស្ស បានប្រឹងប្រែងរួមគ្នាជម្នះការលំបាកទាំងឡាយដើម្បីការបណ្តុះបណ្តាលការអប់រំរបស់យើង។ ទាក់ទងទៅនឹងបញ្ហានៃការចាក់វ៉ាក់សាំងកូវី-១៩នៅកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា មិនមាននិន្នាការនយោបាយនោះឡើយ ពោលគឺគ្រប់និន្នាការនយោបាយទាំងអស់សុទ្ធតែបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូចៗគ្នា។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តទៀតថា នយោបាយផ្ទេអំណាចទៅថ្នាក់ក្រោមជាតិ ជាការរួមចំណែកធ្វើឱ្យកម្ពុជាអាចគ្រប់គ្រង និងយកឈ្នះលើសមរភូមិកូវីដ-១៩បានដោយជោគជ័យ។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានវ្រសាសន៍ថា រហូតមកដល់ពេលនេះរយៈពេល៣៧ថ្ងៃហើយ ដែលកម្ពុជាមិនមានឆ្លងជំងឺកូវីដ-១៩ ករណីថ្មីនោះទេ។ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានអំពាវនាវអោយប្រជាពលរដ្ឋបន្តទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញបន្តទៀត ហើយរឿងចាក់វ៉ាក់សាំងកូវីដ-១៩នេះ កម្ពុជាមិនមានបំណងយកលុយពីប្រជាពលរដ្ឋទោះទេ។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់នៅថ្ងៃនេះថា កុំថាឡើយដូសទី៥ ទោះចាក់ដល់ដូសទី២០ ក៏មិនយកលុយពីប្រជាពលរដ្ឋនោះដែរ។ ទាក់ទៅទៅនឹងស្ថានភាពសេដ្ឋកិច្ចកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជាកំពុងទទួលរងឥទ្ធិពលទាំងវិបត្តិនៃជំងឺកូវីដ-១៩ ទាំងបញ្ហាសង្គ្រាមពិភពលោក។ សម្តេចតេជោប្រកាសឱ្យប្រជាពលរដ្ឋរួមគ្នាទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចសកលដែលកើតចេញពីជំងឺកូវីដ-១៩ និងសង្គ្រានៅមរុស្ស៉ី និងអ៊ុយក្រែន ដែលធ្វើអោយប៉ះពាល់ដល់បញ្ហាសេដ្ឋកិច្ចទូទាំងពិភពលោក។ ទាក់ទងទៅនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានចេញទៅបោះឆ្នោតជាង ៨០ភាគរយ នៃអ្នកចុះឈ្មោះបោះឆ្នោត។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអរគុណផងដែរដល់បងប្អូនប្រជាពលរដ្ឋ ដែលបានអនុវត្តន៍សិទ្ធិរបស់ខ្លួនក្នុងការជ្រើសរើសមេដឹកនាំខ្លួនពេញចិត្តសម្រាប់ដឹកនាំមូលដ្ឋានរបស់ពួកគាត់។ ជាថ្មីម្តងទៀត នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់មន្ត្រីទៀតថា ធ្វើជាមន្ត្រីត្រូវក្រើនរំលឹកខ្លួនឯងឱ្យជាប់ជាប្រចាំថា ខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយពលរដ្ឋនោះទេ ហើយគោលដៅរបស់ខ្លួន គឺការបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់។ សម្តេចតេជោនៅតែបន្តក្រើនរំលឹកដល់មន្ត្រីទាំងអស់ត្រូវចៀសឱ្យបាននូវប្បធម៌ «ប្តីស័ក្តិ៣ ប្រពន្ធស័ក្តិ៥»។ សម្តេចបញ្ជាក់ថា ដើម្បីសម្រេចការងារមួយបានត្រូវឈរលើដំណាក់កាលចំនួន៣ រួមមាន ការរៀបចំផែនការ ការចាត់តាំងអនុវត្តន៍ និងការដោះស្រាយលើកត្តាចៃដន្យលេចឡើងពេលអនុវត្តន៍។ កត្តាចៃដន្យនេះ សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ការលេចឡើងនៃកត្តាចៃដន្យក្នុងការអនុវត្តន៍ផែនការ នឹងធ្វើឱ្យលេចឡើងមន្ត្រីចំនួនពីរ គឺមន្ត្រីល្អប្រឹងប្រែងដោះស្រាយបញ្ហា និងមន្ត្រីមិនល្អចេះត្រឹមស្តីបន្ទោសឱ្យថ្នាក់ក្រោម និងរាយការណ៍ប៉ុណ្ណោះ។ ដូច្នេះ ធ្វើជាមន្ត្រីល្អត្រូវ គិតថាប្រជាពលរដ្ឋជាចៅហ្វាយនាយរបស់ខ្លួន បម្រើប្រជាពលរដ្ឋឱ្យអស់ពីចិត្ត និងស្មោះត្រង់ជាមួយប្រជាពលរដ្ឋជានិច្ច។ ចុងបញ្ចប់ សម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរឲ្យសិស្សមន្ត្រីរាជការទាំងអស់ទទួលបាននូវភាពជោគជ័យក្នុងភារកិច្ចការងារជាបន្តបន្ទាប់នាពេលខាងមុខ៕
3 years ago
26
Likes
216
នៅថ្ងៃ សៅរ៍ ១២ កើត ខែ ជេស្ឋ ឆ្នាំ ខាល ចត្វាស័ក ព.ស ២៥៦៦ត្រូវនឹងថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ២០២២ ក្រោយកម្លាំងជំនាញបានទទួលពត៌មានពីប្រជាពលរដ្ឋមានហិង្សាចំនួន២ករណីមានដូចខាង..
3 years ago
28
Likes
152
ឯកឧត្តមឧបនាយករដ្ឋមនមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវចំនួន៤ខ្សែ..
3 years ago
23
Likes
166
Posts navigation
« Previous
1
…
13
14
15
16
Next »