ទំព័រដើម
ព័ត៌មានជាតិ
ព័ត៌មានសំខាន់ៗ
សន្តិសុខ សង្គម
អន្តរជាតិ
សន្តិសុខ សង្គម
ដឹកនាំប្រជុំដាក់ផែនការដល់កងកម្លាំង ក្នុងការចុះបេសកកម្មការពារ សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ..
3 years ago
46
Likes
209
សម្តេចតេជោ ហ៊ុន សែន អញ្ជេីញទទួលជួបពិភាក្សាការងារតាមប្រព័ន្ធទូរសព្ទជាមួយអគ្គលេខាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម
3 years ago
49
Likes
218
ស្លាប់ទៀតហើយករណីគ្រោះថ្នាក់ចរាចរណ៏ស្លាប់និងរបួសជាច្រើននាក់ក្នុងហេតុការថយន្តក្រុង០២គ្រឿងបុកគ្នា..
3 years ago
41
Likes
204
សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតតួគីប្រចាំនៅកម្ពុជាដែលចប់អាណត្តិ
3 years ago
46
Likes
956
ទីតាំងប្រារព្ធពិធីនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ តំបន់កោះថ្ម X16 ដើម្បីចូលរួមអបអសាទរខួបលើកទី៤៥..
3 years ago
50
Likes
271
ស្វាគមន៍ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup មកកាន់ព្រះរាជាណាចក្រកម្ពុជា
3 years ago
43
Likes
265
សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពីធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២០-២០២១ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាល នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រ និងបើកវគ្គសិក្សាថ្មីជូនដល់សិស្សសាលាភូមិន្ទរដ្ឋបាល ដែលជាសាលាបណ្តុះបណ្តាលមន្ត្រីរាជការ។ សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានមកជួបសិស្សមន្ត្រីរាជការយើងនាថ្ងៃនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ព្រោះតែការរាតត្បាតជំងឺកូវីដ-១៩ នាំឱ្យយើងមានការខកខានការរៀបចំកម្មវិធីផ្តល់សញ្ញាបត្រសម្រាប់សិស្សសាលាភូមិន្ទរដ្ឋបាល កាលពីឆ្នាំ២០២១កន្លងទៅ តែពេលនេះដោយសារស្ថានភាពជំងឺកូវីដ-១៩ មានភាពធូរស្រាលទើបយើងមានឱកាសជួបជុំគ្នាបែបនេះឡើងវិញ។ សម្តេចតេជោបានអបអរសាទរ និងកោតសរសើរចំពោះសិស្សសាលាភូមិន្ទរដ្ឋបាល ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យនាពេលនេះ និងសិស្សខ្លះត្រូវត្រៀមសិក្សាបន្តក្នុងវគ្គសិក្សាថ្មី។ បើទោះបីជាជំងឺកូវីដ-១៩ បានរាតត្បាតនៅកម្ពុជា តែជំងឺកូវីដ-១៩មិនបានបង្អាក់ការអប់រំរបស់កម្ពុជានោះឡើយ ក្នុងនោះទាំងថ្នាក់ដឹកនាំសាលា សាស្ត្រាចារ្យ និងសិស្ស បានប្រឹងប្រែងរួមគ្នាជម្នះការលំបាកទាំងឡាយដើម្បីការបណ្តុះបណ្តាលការអប់រំរបស់យើង។ ទាក់ទងទៅនឹងបញ្ហានៃការចាក់វ៉ាក់សាំងកូវី-១៩នៅកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា មិនមាននិន្នាការនយោបាយនោះឡើយ ពោលគឺគ្រប់និន្នាការនយោបាយទាំងអស់សុទ្ធតែបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូចៗគ្នា។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តទៀតថា នយោបាយផ្ទេអំណាចទៅថ្នាក់ក្រោមជាតិ ជាការរួមចំណែកធ្វើឱ្យកម្ពុជាអាចគ្រប់គ្រង និងយកឈ្នះលើសមរភូមិកូវីដ-១៩បានដោយជោគជ័យ។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានវ្រសាសន៍ថា រហូតមកដល់ពេលនេះរយៈពេល៣៧ថ្ងៃហើយ ដែលកម្ពុជាមិនមានឆ្លងជំងឺកូវីដ-១៩ ករណីថ្មីនោះទេ។ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានអំពាវនាវអោយប្រជាពលរដ្ឋបន្តទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញបន្តទៀត ហើយរឿងចាក់វ៉ាក់សាំងកូវីដ-១៩នេះ កម្ពុជាមិនមានបំណងយកលុយពីប្រជាពលរដ្ឋទោះទេ។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់នៅថ្ងៃនេះថា កុំថាឡើយដូសទី៥ ទោះចាក់ដល់ដូសទី២០ ក៏មិនយកលុយពីប្រជាពលរដ្ឋនោះដែរ។ ទាក់ទៅទៅនឹងស្ថានភាពសេដ្ឋកិច្ចកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជាកំពុងទទួលរងឥទ្ធិពលទាំងវិបត្តិនៃជំងឺកូវីដ-១៩ ទាំងបញ្ហាសង្គ្រាមពិភពលោក។ សម្តេចតេជោប្រកាសឱ្យប្រជាពលរដ្ឋរួមគ្នាទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចសកលដែលកើតចេញពីជំងឺកូវីដ-១៩ និងសង្គ្រានៅមរុស្ស៉ី និងអ៊ុយក្រែន ដែលធ្វើអោយប៉ះពាល់ដល់បញ្ហាសេដ្ឋកិច្ចទូទាំងពិភពលោក។ ទាក់ទងទៅនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានចេញទៅបោះឆ្នោតជាង ៨០ភាគរយ នៃអ្នកចុះឈ្មោះបោះឆ្នោត។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអរគុណផងដែរដល់បងប្អូនប្រជាពលរដ្ឋ ដែលបានអនុវត្តន៍សិទ្ធិរបស់ខ្លួនក្នុងការជ្រើសរើសមេដឹកនាំខ្លួនពេញចិត្តសម្រាប់ដឹកនាំមូលដ្ឋានរបស់ពួកគាត់។ ជាថ្មីម្តងទៀត នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់មន្ត្រីទៀតថា ធ្វើជាមន្ត្រីត្រូវក្រើនរំលឹកខ្លួនឯងឱ្យជាប់ជាប្រចាំថា ខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយពលរដ្ឋនោះទេ ហើយគោលដៅរបស់ខ្លួន គឺការបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់។ សម្តេចតេជោនៅតែបន្តក្រើនរំលឹកដល់មន្ត្រីទាំងអស់ត្រូវចៀសឱ្យបាននូវប្បធម៌ «ប្តីស័ក្តិ៣ ប្រពន្ធស័ក្តិ៥»។ សម្តេចបញ្ជាក់ថា ដើម្បីសម្រេចការងារមួយបានត្រូវឈរលើដំណាក់កាលចំនួន៣ រួមមាន ការរៀបចំផែនការ ការចាត់តាំងអនុវត្តន៍ និងការដោះស្រាយលើកត្តាចៃដន្យលេចឡើងពេលអនុវត្តន៍។ កត្តាចៃដន្យនេះ សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ការលេចឡើងនៃកត្តាចៃដន្យក្នុងការអនុវត្តន៍ផែនការ នឹងធ្វើឱ្យលេចឡើងមន្ត្រីចំនួនពីរ គឺមន្ត្រីល្អប្រឹងប្រែងដោះស្រាយបញ្ហា និងមន្ត្រីមិនល្អចេះត្រឹមស្តីបន្ទោសឱ្យថ្នាក់ក្រោម និងរាយការណ៍ប៉ុណ្ណោះ។ ដូច្នេះ ធ្វើជាមន្ត្រីល្អត្រូវ គិតថាប្រជាពលរដ្ឋជាចៅហ្វាយនាយរបស់ខ្លួន បម្រើប្រជាពលរដ្ឋឱ្យអស់ពីចិត្ត និងស្មោះត្រង់ជាមួយប្រជាពលរដ្ឋជានិច្ច។ ចុងបញ្ចប់ សម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរឲ្យសិស្សមន្ត្រីរាជការទាំងអស់ទទួលបាននូវភាពជោគជ័យក្នុងភារកិច្ចការងារជាបន្តបន្ទាប់នាពេលខាងមុខ៕
3 years ago
45
Likes
278
នៅថ្ងៃ សៅរ៍ ១២ កើត ខែ ជេស្ឋ ឆ្នាំ ខាល ចត្វាស័ក ព.ស ២៥៦៦ត្រូវនឹងថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ២០២២ ក្រោយកម្លាំងជំនាញបានទទួលពត៌មានពីប្រជាពលរដ្ឋមានហិង្សាចំនួន២ករណីមានដូចខាង..
3 years ago
46
Likes
213
ក្មេងទំនើងចំនួន ៩នាក់ ដែលបង្កបញ្ហាកាប់បំផ្លាញទ្រព្យសម្បត្តិរបស់អ្នកដ៏ទៃ នៅខណ្ឌពោធិ៍សែនជ័យ និងខណ្ឌ៧មករា ត្រូវបានសមត្ថកិច្ចចម្រុះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ក្រាប និងឃាត់ខ្លួន
3 years ago
39
Likes
250
ឯកឧត្តមឧបនាយករដ្ឋមនមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវចំនួន៤ខ្សែ..
3 years ago
43
Likes
234
នៅអាណត្តិទី៥.នេះឃើញថា÷សន្ទុះអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជាច្រើនលើសលប់នៅឃុំសង្កាត់ទាំង ១៦៥២ នៅទូទាំងប្រទេស កម្ពុជា។ គ្មានគណបក្សណាមួយអាចជំនួសគណបក្សប្រជាជនកម្ពុជាបានឡើយក្នុងតួនាទីស្នូលការពារសន្តិភាព បម្រើប្រជាពលរដ្ឋ អភិវឌ្ឍជាតិឱ្យរីកចម្រើនក្នុងសេចក្តីថ្លៃថ្នូរ និងមោទកភាពជាតិ រហូតមកដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ នេះ យុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយសម្រាប់ប្រកួតប្រជែងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ មានរយៈពេល ៧ ថ្ងៃហើយ ហើយប្រជាពលរដ្ឋខ្មែរ បានឃើញយ៉ាងច្បាស់ថា គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សធំជាងគេ មានភាពចាស់ទុំនយោបាយ ពោរពេញដោយបទពិសោធក្នុងការកសាង អភិវឌ្ឍជាតិ បម្រើប្រជាពលរដ្ឋ និងបានរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈ ទេសៈ បានចុះឃោសនាយ៉ាងសកម្មនិងលេចធ្លោជាងគរបំផុតនៅគ្រប់ទិសទី។ ការគាំទ្ររបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតចំពោះគណបក្សប្រជាជនកម្ពុជា និងបេក្ខជនសមាជិកក្រុមប្រឹក្សាឃុំសង្កាត់គណបក្សប្រជាជនកម្ពុជា ក៏មានសន្ទុះខ្លាំងក្លានៅឃុំសង្កាត់ទាំង ១៦៥២ នៅទូទាំងប្រទេស កម្ពុជា។
3 years ago
45
Likes
368
បើលេងតែយ៉ាងៗហ្នឹង ឯណាទៅទំពាំងស្នងឬស្សី.. ករណីចាប់បានគ្រឿងញៀននៅក្រុងប៉ោយប៉ែត÷នគរបាលឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មម្នាក់នៅក្រុងប៉ោយប៉ែត..
3 years ago
46
Likes
240
Posts navigation
« Previous
1
…
14
15
16
Next »